ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ធ្វើការអាប់ឌែតទៅលើកម្មវិធី Software ជួសជុលនៅលើកំហុសឆ្គងចំនួន ១៧

0

នេះគឺជាពេលវេលាដែលអ្នកត្រូវធ្វើការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធរបស់អ្នក។ នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ទើបតែបញ្ចេញនូវ Patch Tuesday​ សម្រាប់ខែកញ្ញាឆ្នាំ ២០១៨ នេះសម្រាប់ធ្វើការជួសជុលទៅលើកំហុសឆ្គងចំនួន ៦១ ដែលក្នុងនោះ ១៧ គឺសំខាន់ជាងគេ ៤៣ គឹសំខាន់ និងមួយទៀតមិនសូវមានគ្រោះថ្នាក់នោះទេ។

សម្រាប់ Patch សុវត្ថិភាពនៅក្នុងខែនេះសម្រាប់ធ្វើការជួសជុលទៅលើកំហុសឆ្គងនៅក្នុងកម្មវិធី Microsoft Windows, Edge, Internet Explorer, MS Office, ChakraCore, .NET Framework, Microsoft.Data.OData, ASP.NET និងជាច្រើនទៀត។ កំហុសឆ្គងសំខាន់ ៤ ត្រូវ Patch នៅក្នុងខែនេះផងដែរ។

កំហុសឆ្គងដែលក្រុមហ៊ុន Microsoft ធ្វើការ Patch គឺមានដូចជា  (CVE-2018-8475),  (CVE-2018-8440), (CVE-2018-8457) ដែលឆ្លងនៅលើ  Microsoft Edge, Internet Explorer 11 និង Internet Explorer 10,  (CVE-2018-0965, CVE-2018-8439) ស្ថិតនៅក្នុង Windows Hyper-V នៅលើ host server, (CVE-2018-15967) ។ ដើម្បីធ្វើការតម្លើងនូវសុវត្ថិភាពនេះ អ្នកចូលទៅកាន់  Settings → Update & security → Windows Update → Check for updates ៕

ប្រភព៖

https://thehackernews.com/2018/09/microsoft-software-updates.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here