ការហេគទៅលើរថយន្ត Tesla Model S អនុញ្ញាតឱ្យចោរធ្វើការ Clone ទៅលើ Key Fobs ដើម្បីលួចរថយន្តជាច្រើន

0

ទោះបីជាមាននូវការការពារសុវត្ថិភាពទៅលើប្រព័ន្ធបើកបរក៏ដោយសម្រាប់ការពារទៅលើការវាយប្រហារនៃអ៊ីនធើណិតនោះ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពរកឃើញនូវវិធីក្នុងការបញ្ជាពីចម្ងាយទៅលើរថយន្ត Tesla Model S luxury sedans នៅក្នុងរយៈពេលតិចជាង ២ វិនាទី។

ក្រុមអ្នកសា្រវជ្រាវមកពី Computer Security and Industrial Cryptography (COSIC) របស់នាយកដ្ឋានវិស្វករអេឡិចត្រូនិក Department of Electrical Engineering នៅក្នុងសាកលវិទ្យាល័យ KU Leuven University នៅក្នុង Belgium បង្ហាញអំពីរបៀបដែលខ្លួនធ្វើការបំបែកនូវ Encryption ប្រើប្រាស់នៅលើសោរ Tesla’s Model S wireless key fob ។

បន្ទាប់ពីរឿងនេះកើតឡើង ក្រុមហ៊ុន Tesla ក៏ត្រូវគេរិះគន់នៅលើបណ្តាញសង្គម Twitter ដោយសារតែភាពទន់ខ្សោយរបស់ខ្លួន ខណៈពេលដែលក្រុមការងរបស់ KU Leuven កោតសរសើរក្រុមហ៊ុន Tesla សម្រាប់ការឆ្លើយតបលឿនទៅលើបញ្ហាបែបនេះ ហើយក្រុមហ៊ុនក៏ដោះស្រាយទៅលើបញ្ហានេះផងដែរ។ ក្រុមហ៊ុន Tesla ក៏បង់ប្រាក់ទៅកាន់ក្រុម KU Leuven សម្រាប់ប្រាក់រង្វាន់ $10,000 នឹងមានគម្រោងក្នុងការបន្ថែមនូវឈ្មោះរបស់ក្រុមអ្នកស្រាវជ្រាវនេះទៅក្នុង Hall of Fame របស់ខ្លួនផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/tesla-model-s-remote-hack.html

LEAVE A REPLY

Please enter your comment!
Please enter your name here