ប្រព័ន្ធការពារអាកាសអារ៉ាប៊ីសោឌីតបាញ់ទម្លាក់មីស៊ីលផ្លោងប្រទេសយេម៉េន

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨

ប្រព័ន្ធការពារអាកាសប្រទេសអារ៉ាប៊ីសោឌីតបាញ់ទម្លាក់មីស៊ីលពីប្រទេសយេម៉េនរបស់ក្រុមចលនា Ansar Allah (Houthi) ដែលផ្ដោតគោលដៅលើទីក្រុង Jizan នេះយោងតាមប្រភពសេចក្តីរាយការណ៍ Sky News Arabia ដកស្រង់ព័ត៌មានពីកម្លាំងចម្រុះសោឌីតក្នុងប្រទេសយេម៉េន។

ដំបូងបណ្តាញ​​ទូរទស្សន៍ Alsarah ដែលត្រួតត្រាដោយ Al Masirah និយាយថា គ្រាប់មីស៊ីល​ប្រភេទ Badr-1 ត្រូវគេបាញ់នៅតំបន់សេដ្ឋកិច្ចហ្ស៊ីសាន(Jizan)។ អ្នកនាំពាក្យក្រុមចម្រុះ​លោក Turki Al-Maliki និយាយថា ប្រព័ន្ធការពារអារ៉ាប់ស្ទាក់ចាប់គ្រាប់មីស៊ីល ដែលបាញ់បង្ហោះ ដោយក្រុម Houthis ចេញពីខេត្ត Saada ។

លោកបន្តថា វាជាការវាយប្រហារដោយចេតនាផ្តោតលើស្រុកជនស៊ីវិល។ រហូតមកដល់​ពេល​នេះ ពុំទាន់បណ្តាលឱ្យមានមនុស្សស្លាប់ ឬការខូចខាតលើដីទេ។ លោក Ansar Allah រាយការណ៍ម្តងហើយម្តងទៀតអំពីការវាយប្រហារលើទឹកដីអារ៉ាប៊ីដែលនៅជិតព្រំដែនប្រទេសយេម៉េនរួមទាំងលើទីក្រុង Jizan និង Najran ។

កងកម្លាំងអារ៉ាប៊ីសោឌីតនិយាយថា គ្រាប់មីស៊ីលទាំងអស់ត្រូវប្រព័ន្ធការពារអាកាសរបស់ខ្លួនបាញ់ទម្លាក់ទាំងស្រុង។ យោងតាមប្រភពព័ត៌មានពី​កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសោឌីតនៅប្រទេសយេម៉េនបញ្ចាក់ថា គ្រាប់ម៉ីស៊ីលមានចំនួនច្រើនជាង​ ១៩០គ្រាប់របសក្រុម Houthi ត្រូវគេស្ទាក់ចាប់តាំងពីពេលនោះមក។

LEAVE A REPLY

Please enter your comment!
Please enter your name here