មេដឹកនាំកូរ៉េទាំងពីរនឹងរៀបចំកិច្ចចរចានៅថ្ងៃទី១៨ និង១៩ ខែកញ្ញាខាងមុខនេះ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨

អ្នកនាំពាក្យរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូងនិយាយនៅថ្ងៃចន្ទថា អ្នកនាំពាក្យរដ្ឋបាល​ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយនៅថ្ងៃចន្ទថា អ្នកដឹកនាំកូរ៉េខាងជើង ​និងកូរ៉េខាងត្បូង​នឹងធ្វើកិច្ចចរចាទ្វេភាគីនៅថ្ងៃអង្គារ និងថ្ងៃពុធ។ មន្រ្តីរដ្ឋបាលសង្កត់ធ្ងន់ថា លោក Moon Jae និងលោក Kim Jong-un នឹងធ្វើកិច្ចចរចាទ្វេភាគីចំនួនពីរដងនៅថ្ងៃ​អង្គារ ​និងថ្ងៃពុធ ។

លោកបន្ថែមថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅដល់ក្រុងព្យុងយ៉ាងនៅជើងហោះហើរ ពីទីក្រុងសេអ៊ូលនៅវេលាម៉ោង ១០ ព្រឹក (ម៉ោង ០៤ រសៀលនៅទីក្រុងម៉ូស្គូ) នៅថ្ងៃទី១៨ ខែកញ្ញា។ កិច្ចប្រជុំមេដឹកនាំទាំងពីរនឹងប្រព្រឹត្តទៅនៅពេលរសៀល។

ប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាងនៅថ្ងៃទី ១៨-២០ ខែកញ្ញា។ គេរំពឹងថា ដំណើរទស្សនកិច្ចនេះ ផ្តោតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងកិច្ចសហប្រតិ បត្តិការទ្វេភាគី។

LEAVE A REPLY

Please enter your comment!
Please enter your name here