ប៉ូលិសអ៊ីរ៉ាក់៥នាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកលើរថយន្ដក្រុងក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយថាប៉ូលិសសហព័ន្ធ៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកដែលស្ថិតនៅក្នុងស្រុកHawija ខេត្តKirkuk។ ថ្លែងប្រាប់គេហទំព័រព័ត៌មាន Ayn Al Iraq ប្រភពបាននិយាយថាការបំផ្ទុះគ្រាប់បែកមួយបានសំដៅលើរថយន្ដក្រុងដែលដឹកប៉ូលិសស្ថិតនៅលើផ្លូវធំចន្លោះខេត្តKirkuk និងខេត្តSalahuddin។

ប្រភពប្រាប់ឲ្យដឹងទៀតថាការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅក្នុងភូមិAzerban ភាគខាងត្បូងស្រុកHawija បានបណ្ដាលឲ្យប៉ូលិស ៥នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស។ បើយោងតាមតួលេខគ្រោះថ្នាក់ដែលបានកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិបានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុបចំនួន៩០នាក់ស្លាប់ ខណៈ​១១៧នាក់ទៀតរងរបួសដោយសារអំពើហិង្សា និងអំពើភេរវកម្មកាលពីខែសីហាកន្លងមកនេះ។

ទីក្រុងបាដាដគឺខេតត្តមួយដែលរងគ្រោះបំផុតដោយមានជនស៊ីវិល២៤នាក់ស្លាប់ ៥៣នាក់រងរបួស បន្ទាប់ពីបាដាដគឺខេត្ត Nineveh ដែលមានអ្នសស្លាប់២៩នាក់ និងរបួស១០នាក់ ចំណែកឯខេត្ត Anbar ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកស្លាប់៦នាក់ និង២៦នាក់រងរបួស។ រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួកវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦។

LEAVE A REPLY

Please enter your comment!
Please enter your name here