ប្រទេសលីបង់បញ្ជូនជនភៀសខ្លួនច្រើនជាង៤០០នាក់វិលត្រឡប់ទៅប្រទេសស៊ីរីវិញ

0

ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

នៅថ្ងៃចន្ទនេះឧត្តមសេនីយ៍លីបង់មានប្រសាសន៍ថា ជនភៀសខ្លួនស៊ីរីចំនួនច្រើនជាង ៤០០ នាក់វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញក្រោមការផ្តួចផ្តើមដែលរៀបចំឡើងដោយទីភ្នាក់ងារសហការជាមួយរដ្ឋាភិបាលស៊ីរី។

ទីភ្នាក់ងារនិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយនៅពេលល្ងាចថា ពួកគេរៀបចំ ត្រឡប់ជនភៀសខ្លួនស៊ីរីចំនួន ៤២៧ នាក់ ដែលចុះបញ្ជីវិលត្រឡប់មកពីតំបន់នានាក្នុង ប្រទេសលីបង់ដោយសហការជាមួយភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។

សន្តិសុខទូទៅនិយាយថា ជនភៀសខ្លួនអាចត្រឡប់ទៅដោយឆ្លងកាត់ច្រកព្រំដែន Masnaa និង Abboudieh ។ សេចក្តីថ្លែងការណ៍បន្តថា រថយន្តក្រុងដែលផ្តល់ដោយរដ្ឋាភិបាលស៊ីរី ទៅដល់ចំណុចប្រមូលផ្តុំហើយមានការអមដំណើរពីក្រុមល្បាតសន្តិសុខទូទៅរហូតដល់ពួកគេទៅដល់ព្រំដែន។

យោងតាមប្រភពភ្នាក់ងារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋបញ្ជាក់ឱ្យដឹងថា មានជនភៀស​ខ្លួន​ច្រើនជាង ២០០ នាក់ដែលភាគច្រើនធ្វើដំណើរទៅកាន់ទីក្រុងអាឡេប៉ូ (Aleppo) ក្នុងប្រទេសស៊ីរីជួបជុំគ្នានៅពហុកីឡដ្ឋាន Camille Chamoun ក្នុងសង្កាត់ Al-Tariq al-Jadideh នៃទីក្រុង Beirut ។ ជនភៀសខ្លួនទាំងនោះត្រូវគេដឹកជញ្ជូនតាមឡានក្រុងចំនួន ៦ គ្រឿង ឆ្លងកាត់ឆ្លងកាត់ព្រំដែន Masnaa ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ Laura Almirall ប្រធានការិយាល័យប្រចាំតំបន់ភ្នំរបស់ប្រទេសលីបង់របស់ UNHCR ។

របាយការណ៍ដាច់ដោយឡែកមួយពី NNA បញ្ជាក់ឱ្យដឹងថា នៅទីក្រុង Tire ជនភៀសខ្លួន ចំនួន ១១០ នាក់ផ្សេងទៀតប្រមូលផ្តុំគ្នាម៉ោង ៦ និង ៣០ នាទីព្រឹក​ដើម្បីវិលត្រឡប់ទៅវិញ​ក្រោមការត្រួតពិនិត្យរបស់ General Security និងការគាំទ្រពីសំណាក់កងទ័ពលីបង់។ក្រុមទី ៣ ប្រមូលផ្តុំគ្នានៅក្រុង Burj Hammoud ត្រូវរថយន្ដសង្គ្រោះទូទៅដឹកនៅវេលាម៉ោង ១០ ព្រឹក។ ក្រុមទី ៤ ប្រមូលផ្តុំគ្នានៅទីក្រុងទ្រីប៉ូលី។

LEAVE A REPLY

Please enter your comment!
Please enter your name here