អង្គការសប្បុរសធម៌ចក្រភពអង់គ្លេសព្រមានស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅ Hudaydah ដោយសារការវាយប្រហារនៅអារ៉ាប៊ីសោឌី

0

ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

អង្គការសប្បុរសធម៌មួយមានមូលដ្ឋាននៅប្រទេសអង់គ្លេសសម្តែងការព្រួយបារម្ភអំពីផលវិបាកផ្នែកមនុស្សធម៌ពីការវាយប្រហារសាជាថ្មីនៅលើទីក្រុង Hudaydah ប្រទេសយេម៉េន ។ អង្គការនោះនិយាយថា មានកុមារសរុបចំនួន ៥,២ លាននាក់ ប្រឈមនឹងគ្រោះទុរ្ភិក្សក្នុង សង្គ្រាមដែលកំពុងកើតមានក្នុងប្រទេស។

ក្នុងរបាយការណ៍មួយដែលគេចេញផ្សាយនៅថ្ងៃអង្គារ អង្គការ Save the Children ព្រមានថា ការរំខានដែលកើតឡើងក្នុងក្រុង Hudaydah ដែលជាកន្លែងពលរដ្ឋ យេម៉េនរាប់លាននាក់ ផ្ញើរជិវិត អាចបណ្តាលឱ្យមានការអត់ឃ្លានលើកម្រិតដែលមិនធ្លាប់មានពីមុនមក។

គេក៏ប៉ាន់ស្មានផងដែរថាកុមារចំនួនមួយ លាននាក់បន្ថែមទៀតនៅប្រទេសយេម៉ែនប្រឈម នឹងគ្រោះទុរ្ភិក្សខណៈតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកើនឡើងរហូតដល់ ៥,២ លាន។ ការបិទច្រកមួយនៅ Hudaydah នឹងដាក់ជីវិតរបស់កុមាររាប់រយរាប់ពាន់នាក់ ក្នុងគ្រោះថ្នាក់ ភ្លាមៗខណៈដែលមនុស្សរាប់លាននាក់បន្ថែមទៀតនឹងធ្លាក់ទៅក្នុងគ្រោះទុរ្ភិក្ស។

ក្នុងរយៈពេលពីរបីខែកន្លងមកនេះ ក្រុង Hudaydah នាំចូលស្ទើរតែ ៨០ ភាគរយនៃការនាំ ចូលរបស់ ប្រទេសយេម៉េន ដោយទីនោះរងការវាយប្រហារលើអាកាសពីរបប Riyadh និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ការវាយប្រហារតាមអាកាសធ្វើឡើងដោយសោឌីអារ៉ាប៊ី កងកម្លាំង Emirati និងសមាជិកជា​ច្រើនដែលស្មោះត្រង់នឹងអតីតប្រធានាធិបតីយេម៉ែនលោក Abdrawuh Mansur Hadi ចាប់ផ្តើមការវាយលុកនៅ Hudaydah នៅថ្ងៃទី១៣ ខែមិថុនា បើទោះបីមានការព្រមានពីជា អន្តរជាតិថា ការវាយប្រហារនេះនឹងបង្កើតឱ្យមានវិបត្តិមនុស្សធម៌ដល់ប្រទេសក្រីក្រ។ ប្រទេសអារ៉ាប៊ីសាឌីអះអាងថា ក្រុមហ៊ូទី​ដែឡកំពុងប្រើប្រាស់ខេត្ត Hudaydah សម្រាប់ការ ប្រគល់សព្វាវុធ ជាការចោទប្រកាន់មួយដែលពួកយុទ្ធជនបដិសេធ។

LEAVE A REPLY

Please enter your comment!
Please enter your name here