កងទ័ពអ៊ីរ៉ាក់ចាប់ខ្លួនសមាជិកISម្នាក់ដែលជាប់ទាក់ទង់នឹងការចាប់ជំរិត និងសម្លាប់ជនស៊ីវិលនៅក្នុងរដ្ឋធានីម៉ូស៊ុល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងការពារជាតិអ៊ីរ៉ាក់និយាយកាលពីថ្ងៃពុធនេះថាកងកម្លាំងរបស់ខ្លួនចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមម្នាក់ដែលមានភារកិច្ចចាប់ជំរិត និងសម្លាប់ជនស៊ីវិលនៅក្នុងរដ្ឋធានីម៉ូស៊ុល។

គេហទំព័រសារព័ត៌មានអ៊ីរ៉ាក់ Alghad Press បានដកស្រង់ប្រភពព័ត៌មានពីមជ្ឈមណ្ឌលសារព័ត៌សន្តិសុខដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងស៊ើបការណ៍របស់យោធានៃកងពលធំទី២០របស់កងទ័ពបានចាប់ខ្លួនសកម្មប្រយុទ្ធISម្នាក់ក្នុងអំឡុងពេលប្រតិបត្តិការយោធាមួយស្ថិតនៅក្នុងតំបន់ Tal Zalat ភាគខាងជើងរដ្ឋធានីម៉ូស៊ុល។

នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាអ្នកប្រយុទ្ធនេះគឺជាក្រុមភេរវជននៃក្រុមភេរវកម្មDaesh ដែលទទួលខុសត្រូវចំ​ពោះប្រតិបត្តិការចាប់ពង្រត់ និងសម្លាប់នៅភាគខាងជើងរដ្ឋធានីម៉ូស៊ុល។ គួររំលឹកថាក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលដែលក្រុមនេះបានកាន់កាប់លើទឹកដីធំៗជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយក៏បានប្រកាសបង្កើត​រដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីម៉ូស៊ុល។

ក្រោយមកក្រុមនេះបានក្លាយជាក្រុមដ៏ល្បីខាងអំពើឃោរឃៅរួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលអំពើទាំងនេះបានជម្រុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំក្រុមកម្លាំងចម្រុះអន្តរជាតិដើម្បីធ្វើការកម្ទេចក្រុមភេរវកម្មទាំងនេះ។

បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here