ចាប់ខ្លួនក្មេងប្រុសវ័យ១៥ឆ្នាំពីបទបង្កការភ័យខ្លាចសកម្មភាពភេរវកម្មនៅទីក្រុង Ramsgate

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨

ក្មេងប្រុស២នាក់វ័យ ១៥ឆ្នាំត្រូវចាប់ខ្លួនពីបទសង្ស័យថាធ្វើសកម្មភាពភេរវកម្មនៅរដ្ឋ Kent ចក្រភពអង់គ្លេស។
ប៉ូលិសនិយាយថា អ្នកទាំង២ត្រូវគេចាប់ខ្លួននៅផ្ទះរបស់ពួកគេដោយសង្ស័យថាត្រៀមរៀបចំអំពើភេរវកម្ម។

ក្មេងជំទង់ទាំង២នាក់នេះ កំពុងត្រូវសាកសួរ នៅឯស្ថានីយ៍ប៉ូលីសមួយនៅភាគអាគ្នេយ៍។
អង្គភាពប្រឆាំងអំពើភេរវកម្ម នៅភាគអាគ្នេយ៍បានបញ្ជាក់ថា ការចោទប្រកាន់នេះពាក់ព័ន្ធទៅនឹងមនោគមវិជ្ជាស្ដាំនិយម។

លោក Det Supt Nigel Doak បាននិយាយថា “យើងចាត់ទុកការគំរាមកំហែងពីខាងស្តាំបំផុត តាមរបៀបដូចគ្នានឹងការគំរាមកំហែងផ្សេងទៀតដែរ” ។

លោកបានមានប្រសាសន៍ថា ការចាប់ខ្លួននេះត្រូវបានគ្រោងទុក និងស៊ើបការណ៍សម្ងាត់ ដោយគ្មានការគំរាមកំហែងជាបន្ទាន់ដល់សាធារណជន។លោកបានបន្ថែមថា “យើងប្តេជ្ញាដោះស្រាយរាល់មនោគមន៍វិជ្ជា ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់សាធារណជន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here