ប្រតិបត្តិករនៃ VirusTotal ដូចគ្នាទៅនឹងសេវាកម្មសម្រាប់ធ្វើការស្កេនមេរោគ Malware ត្រូវជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ

0

ហេគឃ័រដែលជាជនជាតិឡាតវីស្ថិតនៅពីក្រោយការអភិវឌ្ឍ និងប្រតិបត្តិករទៅលើសេវាកម្ម “Scan4You” ត្រូវកាត់ទោសអោយជាប់ពន្ធនាគារដល់ទៅ ១៤ ឆ្នាំ។ លោក Ruslans Bondars វ័យ ៣៧ ឆ្នាំត្រូវរកឃើញថាប្រព្រឹត្តិកំហុសនៅថ្ងៃទី ១៦ ខែឧសភាដោយតុលាការនៅ Alexandria ហើយគាត់ត្រូវគេចោទថាធ្វើការជាមួយនឹងក្រុមអនុវត្តន៍ច្បាប់របស់រុស្សីផងដែរ។

លោក Bondars ធ្វើការបង្កើត និងដំណើរការនូវសេវាកម្ម  Scan4you— ដែលជាកម្មវិធីសេវាកម្មស្កេនមេរោគដែលអនុញ្ញាតឱ្យហេគឃ័រជាច្រើនធ្វើការដំណើរការកូដរបស់ពួកគេបានមុនពេលដែលពួកហេគឃ័រចាប់ផ្តើមនូវយុទ្ធនាការចែកចាយមេរោគនោះ។ សម្រាប់សេវាកម្មស្កេននេះចែករំលែកទិន្នន័យតាមរយៈការ Upload Files ជាមួយនឹងក្រុមហ៊ុនការពារមេរោគ។

Bondars គឺជាម្នាក់នៅក្នុងចំណោមហេគឃ័រពីរនាក់ដែលរកឃើញថាដំណើរការនូវសេវាកម្ម  Scan4you ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ និងជួយអ្នកបង្កើតនូវមេរោគ Malware ផ្សេងទៀត​ និងការពង្រឹងទៅលើមេរោគ Malware ទាំងនោះ និងការប្រើប្រាស់សម្រាប់ធ្វើការប្រមូលទឹកប្រាក់រាប់រយលានដុល្លារអាមេរិកនៅក្នុងការបាត់បង់ពីក្រុមហ៊ុន និងអ្នកប្រើប្រាស់ជាច្រើននៅក្នុងសហរដ្ឋអាមេរិកនោះ។

លោក Jurijs Martisevs ដែលជាដៃគូរបស់លោក Bondars ត្រូវចាប់ខ្លួនផងដែរនៅក្នុងពេលដែលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសឡាតវី (Latvia) និងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកត្រូវចោទប្រកាន់ទៅលើកំហុសដែលធ្វើឡើងនៅក្នុងខែមីនាដូចគ្នានៅក្នុងឆ្នាំនេះ។

តាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានយុត្តិធម៌អោយដឹងថា អតិថិជនរបស់សេវាកម្ម  Scan4you ប្រើប្រាស់នូវសេវាកម្មនេះសម្រាប់ធ្វើការលួចទឹកប្រាក់រាប់លានដុល្លារអាមេរិកតាមរយៈកាតឥណទានចេញពីហាងលក់រាយជាច្រើននៅជុំវិញពិភពលោករួមមានសហរដ្ឋអាមេរិកជាមួយនឹងទឹកប្រាក់ដល់ទៅ 20.5 ពាន់លានដុល្លារអាមេរិក។

ជាក់ស្តែង អ្នកប្រើប្រាស់ Scan4you ប្រើប្រាស់នូវសេវាកម្មនេះសម្រាប់ធ្វើការតេស្តទៅលើមេរោគ Malware ដែលប្រើប្រាស់សម្រាប់ធ្វើការលួចនូវកាតឥណទាន និងកាត Debit ប្រហែលជា 40 លានសន្លឹក និងព័ត៌មានផ្ទាល់ខ្លួនជាច្រើនទៀតចេញពីហាងលក់រាយជាច្រើននៅក្នុងសហរដ្ឋអាមេរិកដែលបណ្តាលអោយមានការខាតបង់ទឹកប្រាក់ដល់ទៅ 292 លានដុល្លារអាមេរិក៕

ប្រភព៖

https://thehackernews.com/2018/09/scan4you-malware-scanner.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here