កំហុសឆ្គងទៅលើ Twitter API បង្ហាញនូវសាររបស់អ្នកប្រើប្រាស់ទៅកាន់ Developers ខុសអស់រយៈពេលជាច្រើនឆ្នាំ

0

បញ្ហាសុវត្ថិភាព​ និងឯកជនភាពជាមួយនឹងការប្រើប្រាស់នូវ APIs និងកម្មវិធី third-party app developers គឺជាអ្វីដែលមិនមែនក្រុមហ៊ុន Facebook ធ្វើការដោះស្រាយជាមួយនោះទេ។ នៅក្នុង Bug មួយនៅក្នុង API របស់កម្មវិធី Twitter បង្ហាញអំពីសារផ្ទាល់របស់អ្នកប្រើប្រាស់ និងការការពារសារទៅកាន់កម្មវិធី third-party app developers ខុសដែលមិនមែនជាអ្នកទទួលនូវសារទាំងនោះទេ។

ក្រុមហ៊ុន Twitter រកឃើញនូវ Bug មួយនៅក្នុង Account Activity API (AAAPI) ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើការចុះបញ្ជីនូវ Developers សម្រាប់ធ្វើការបង្កើតនូវ Tools ក្នុងការទ្រទ្រង់ទៅលើអាជីវកម្មនៃការទំនាក់ទំនងជាមួយនឹងអតិថិជន ហើយមេរោគ Bug នេះអាចធ្វើការទម្លាយនូវការទំនាក់ទំនងទាំងនោះបានផងដែរ។

Twitter AAAPI bug មានវត្តមានរយៈពេលជាងមួយឆ្នាំហើយចាប់តាំងពីខែឧសភាឆ្នាំ ២០១៧ មកដល់ថ្ងៃទី ១០ ខែកញ្ញានេះនៅពេលដែលវេទិកា microblogging platform រកឃើញនូវបញ្ហានេះ និងធ្វើការ Patch វានៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ សរុបមក មេរោគ Bug នេះដំណើរការបានរយៈពេលត្រឹមតែ 16 ខែ។

សម្រាប់ Bug នេះគឺស្ថិតនៅក្នុងដំណើរការនៃ Twitter’s AAAPI ។ ប្រសិនបើអ្នកប្រើប្រាស់ធ្វើការទំនាក់ទំនងជាមួយនឹង Account ឬអាជីវកម្មនៅលើ Twitter ដែលប្រើប្រាស់នូវ AAAPI នោះ Bug នេះគឺធ្វើការផ្ញើសារដោយផ្ទាល់ទៅកាន់ Developers ផ្សេងបាន។ ក្រុមហ៊ុន Twitter នៅមិនទាន់អាចបញ្ជាក់អំពីចំនួននៃការផ្ញើសារខុសនេះនៅឡើយទេ ប៉ុន្តែវាមានចំនួនតិចជាង ១% តែប៉ុណ្ណោះ។ ពេលនេះ Twitter មានអ្នកដំណើរការប្រចាំខែ ៣៣៦ លាននាក់ ហើយមេរោគនេះអាចឆ្លងទៅកាន់មនុស្សប្រមាណជា ៣ លាននាក់៕

ប្រភព៖

https://thehackernews.com/2018/09/twitter-direct-message-api.html

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here