និយតករចក្រភពអង់គ្លេសធ្វើការពិន័យទឹកប្រាក់ £500,000 ទៅលើក្រុមហ៊ុន Equifax សម្រាប់ការបែកធ្លាយទិន្នន័យនៅក្នុងឆ្នាំ ២០១៧

0

ទីភ្នាក់ងារ Equifax ដែលមានមូលដ្ឋាននៅក្នុងតំបន់អាត្លង់ទិចទើបតែទទួលរងនូវពិន័យក្នុងការបង់ប្រាក់ £500,000 តាមការបញ្ជារបស់អង្គការឃ្លាំមើលសិទ្ធិឯកជននៅក្នុងចក្រភពអង់គ្លេសជុំវិញការបែកធ្លាយទិន្នន័យយ៉ាងធំកាលពីឆ្នាំមុននេះដែលទម្លាយនូវព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់រាប់លាននាក់។

ទឹកប្រាក់​ £500,000 គឺជាការពិន័យច្រើនបំផុតចេញពីមាត្រាការពារទិន្នន័យនៅក្នុងឆ្នាំ ១៩៨៨ របស់ចក្រភពអង់គ្លេស ហើយការពិន័យនេះមើលទៅគ្រាន់តែជាតួរលេខតូចប៉ុណ្ណោះសម្រាប់ក្រុមហ៊ុនដែលមានទឹកប្រាក់ ១៦ ពាន់លានដុល្លារអាមេរិកនោះ។ នៅក្នុងខែកក្ដដាឆ្នាំមុននេះ អង្គការឃ្លាំមើលការពារទិន្នន័យនៅក្នុងចក្រភពអង់គ្លេសធ្លាប់ធ្វើការពិន័យទឹកប្រាក់ £500,000 ទៅលើក្រុមហ៊ុន Facebook ទៅលើរឿងអាស្រូវជាមួយនឹងក្រុមហ៊ុន Cambridge Analytica ទៅលើការរំលោភទិន្នន័យរបស់អ្នកប្រើប្រាស់នោះ។

Equifax ទទួលរងនូវការរំលោភទិន្នន័យកាលពីឆ្នាំមុននេះនៅចន្លោះកាលកណ្តាលខែឧសភា និងចុងខែកក្កដានេះជាមួយនឹងការទម្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ដល់ទៅ ១៤៥ លាននាក់នៅជុំវិញពិភពលោក។ ទិន្នន័យដែលលក់បានរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ប័ណ្ណបើកបរ អាសយដ្ឋាន និងលេខសុវត្ថិភាពជាមួយនឹងព័ត៌មានកាតឥណទាន និងព័ត៌មានផ្ទាល់ខ្លួន PII របស់អ្នកប្រើប្រាស់រាប់ពាន់នាក់ថែមទៀត។ ការបែកធ្លាយទិន្នន័យនេះកើតឡើងដោយសារតែក្រុមហ៊ុននេះបរាជ័យក្នុងការ Patch ទៅលើកំហុសឆ្គងនៃ Apache Struts 2 vulnerability (CVE-2017-5638) ទាន់ពេលវេលានោះ។

ការិយាល័យ​ Information Commissioner’s Office (ICO)​របស់ចក្រភពអង់គ្លេសធ្វើការស៊ើបអង្កេតរួមគ្នាជាមួយនឹងអាជ្ញាធរផ្នែកហិរញ្ញវត្ថុក្នុងការពិន័យទៅតាមមាត្រានៃច្បាប់ការពារទិន្នន័យរបស់ប្រទេសនេះសម្រាប់ការបែកធ្លាយទិន្នន័យជាមួយនឹងទឹកប្រាក់ £500,000 ដែលស្មើទៅនឹង $665,000. នោះ៕

ប្រភព៖

https://thehackernews.com/2018/09/equifax-credit-reporting-breach.html

 

 

 

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here