អ្នកបង្កើតមេរោគ Mirai Botnet ជួយក្រុម FBI ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណិតចាកចេញពីពន្ធនាគារ

0

ក្រុមហេគឃ័រវ័យក្មេង ៣ នាក់ដែលធ្វើការកាត់ទោសកាលពីចុងឆ្នាំមុននេះធ្វើការបង្កើត និងចែកចាយនូវមេរោគ Mirai botnet ដែលពេលនេះធ្វើការជួយប៉ូលិស FBI ក្នុងការស៊ើបអង្កេតទៅលើករណីរបស់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណិតដើម្បីជៀសវាងការជាប់ពន្ធនាគាររយៈពេលយូរនោះ។

Paras Jha វ័យ ២១ ឆ្នាំមកពី New Jersey, Josiah White វ័យ ២០ ឆ្នាំមកពី Washington និង Dalton Norman វ័យ ២១ ឆ្នាំមកពី Louisiana សារភាពកំហុសនៅក្នុងខែធ្នូ ឆ្នាំ ២០១៧ នៅក្នុងការចោទប្រកាន់ជាច្រើនទៅលើតួនាទីរបស់ពួកគេនៅក្នុងការបង្កើត និងការប្លន់ទៅលើឧបករណ៍ IoT ជាច្រើនរាប់រយរាប់ពាន់ក្នុងការចែកចាយមេរោគ botnet network ដែលមានឈ្មោះថា Mirai នោះ។

មេរោគ Mirai malware ធ្វើការស្កេនទៅលើ Routers ដែលមិនមានសុវត្ថិភាព កាមេរ៉ា DVRs និងឧបករណ៍ Internet of Things (IoT) ដែលប្រើប្រាស់នូវ default passwords និងក្លាយជាផ្នែកមួយនៃបណ្តាញនៃ botnet network ។ ជនទាំង ៣ នាក់នេះធ្វើការអភិវឌ្ឍទៅលើការវាយប្រហារទៅលើ Minecraft video gaming hosts បន្ទាប់មកធ្វើការវាយប្រហារទៅលើ DDoS attacks ដែលមានគោលដៅទៅលើ OVH hosting website នោះ។

ការវាយប្រហារមេរោគ Mirai botnet នេះត្រូវធ្វើឡើងទៅលើវេបសាយ និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណិតជាច្រើនដែលមួយនោះគឺជាក្រុមហ៊ុនផ្គង់ផ្គង់សេវាកម្ម DNS ឈ្មោះថា Dyn នៅក្នុងខែតុលាឆ្នាំ ២០១៦ ។ ការវាយប្រហារមេរោគ Mirai botnet នេះត្រូវធ្វើការស៊ើបអង្កេតដោយ FBI នៅក្នុងឆ្នាំ ២០១៧ ហើយឧក្រិដ្ឋជនលើប្រព័ន្ធអ៊ីនធើណិតនេះត្រូវកាត់ទោសដោយតុលាការនៅក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុង Alaska នៅក្នុងខែធ្នូ ឆ្នាំ ២០១៧ នោះ៕

ប្រភព៖

https://thehackernews.com/2018/09/mirai-botnet-fbi-cybercrime.html

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here