កងកម្លាំងវរជនអ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការវាយប្រហារ ខណៈទីក្រុងតេអេរ៉ង់ស្តីបន្ទោសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២១០៨

កងកម្លាំងវរជនអ៊ីរ៉ង់និយាយថា អ្នកដែលនៅពីក្រោយការវាយប្រហារភេរវកម្មនៅឯក្បួនយោធាAhvaz នឹងប្រឈម”ការសងសឹកមិនអាចអត់អោនឱ្យបាន ខណៈដែលទីក្រុងតេអេរ៉ង់ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងក្រុមសម្ព័ន្ធមិត្តក្នុងតំបន់ជាអ្នកវាយប្រហារ។

មនុស្សយ៉ាងហោចណាស់មនុស្ស២៩នាក់ស្លាប់ និងជាង៦០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងឃោរឃៅនៅឯពិធីក្បួនដង្ហែរយោធា Ahvaz នៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។ ភេរវករជាច្រើនក្រុមនិងក្រុមចលនាប្រជាធិបតេយ្យអារ៉ាប់នៅAhwazអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ខ្មាន់កាំភ្លើងទាំង៤នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់។

ឥឡូវនេះកងកម្លាំងប្រដាប់អាវុធបដិវត្តន៍អ៊ីរ៉ង់ (IRGC) និយាយថាខ្លួនដឹងថានរណាជាអ្នករៀបចំការវាយប្រហារនេះ ខណៈពួកគេមានឆន្ទៈដើម្បីតាមប្រមាញ់អ្នកវាយប្រហារទាំងក្នុងតំបន់និងលើសពីនេះ។

(IRGC) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ដោយមានការយល់ច្បាស់អំពីមជ្ឈដ្ឋានការដាក់ពង្រាយមេដឹកនាំភេរវករ… ពួកគេនឹងសងសឹកដោយមិនអាចបំភ្លេចបាននាពេលអនាគត” ។

មេបញ្ជាការជាន់ខ្ពស់ក្រុម(IRGC) និយាយថាពួកសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារនោះត្រូវបណ្តុះបណ្តាលដោយប្រទេសតាមតំបន់ឈូងសមុទ្រនិងគាំទ្រដោយសហរដ្ឋអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here