ប្រទេសលីប៊ីស្វែងរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិក្នុងការប្រយុទ្ធនៅទីក្រុងទ្រីប៉ូលី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨

យ៉ាងហោចណាស់មានមនុស្ស១១៥នាក់ត្រូវសម្លាប់ និង៣៨៣នាក់ផ្សេងទៀតរងរបួសក្នុងកំឡុងពេលមួយខែនៃការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុងទ្រីប៉ូលី។ រដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើអន្តរាគមន៍។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Wedad Abo Al-Niran ប្រាប់រ៉យទ័រថាចំនួនអ្នកស្លាប់អាចកើនឡើងដោយសារស្ថានភាពធ្ងន់ធ្ងរនៃអ្នករបួសនិងការប្រយុទ្ធគ្នាជាបន្ត។ ក្រុមប្រដាប់អាវុធដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីគាំទ្រអង្គការសហប្រជាជាតិ (GNA) អះអាងថាពួកគេបន្តដើរល្បាតទីក្រុងនិងរក្សាស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។

តំបន់លំនៅដ្ឋានភាគខាងត្បូងនៃទីក្រុងទ្រីប៉ូលីតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានដែលត្រូវបំផ្លិចបំផ្លាញជាតំបន់ការប៉ះទង្គិចគ្នា។ គ្រាប់កាំភ្លើងត្បាល់ រថពាសដែកនិងឡានកាំភ្លើងយន្តធុនធ្ងន់ត្រូវដាក់ពង្រាយដោយភាគីប្រយុទ្ធ។

អ្នកស្រុកជាច្រើនភៀសខ្លួនចេញពីលំនៅដ្ឋានពួកគេដោយការភ័យខ្លាចចំពោះជីវិតរបស់ពួកគេហើយឥឡូវនេះពួកគេព្រួយបារម្ភថាទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវលួច។ ក្នុងពេលតំណាលគ្នានេះក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) និយាយថា យ៉ាងហោចណាស់មនុស្ស៨ពាន់នាក់ផ្សេងទៀតនៅតែជាប់នៅក្នុងតំបន់ជម្លោះដោយគ្មានឱកាសដើម្បីគេចខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here