មនុស្សចំនួន២២នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារនៅប្រទេសអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨

កងកម្លាំងអ៊ីរ៉ង់ចាប់ខ្លួនមនុស្សចំនួន២២នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់មនុស្សលើក្បួនដង្ហែរយោធាមួយនៅភាគខាងត្បូងទីក្រុងអវវ៉ាស( Ahvaz) នៅសប្តាហ៍មុន។​ ទីក្រុងតេរ៉ាន់ស្តីបន្ទោសទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ចំពោះការវាយប្រហារនោះ នេះយោងតាមការដកស្រង់សម្តីពីក្រសួងស៊ើបការណ៍សម្ងាត់នៅថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍របស់ក្រសួងមួយនិយាយថា មនុស្សចំនួន២២ នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅអវវ៉ាសត្រូវគេកំណត់អត្តសញ្ញាណបាន និងចាប់ខ្លួន។ មន្រ្តីមានសមត្ថកិច្ចរឹបអូសយកអាវុធ​ និងសម្ភារៈមួយចំនួនក្នុងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រុមភេរវករមានសមាជិកចំនួន ៥ នាក់ នេះបើយោងតាមប្រភពទីភ្នាក់ងារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ។

ក្រុមខ្មាន់កាំភ្លើងបាញ់លើកន្លែងដែលក្រុមមន្ដ្រីអ៊ីរ៉ង់ប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍។ ពួកគេប្រមូលផ្តុំគ្នាដើម្បីទស្សនាក្បួនដង្ហែរប្រចាំឆ្នាំបញ្ជាក់ពីការចាប់ផ្តើមសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ឆ្នាំ១៩៨០-៨៨ ជាមួយប្រទេសអ៊ីរ៉ង់។ សមាជិកកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ចំនួន១២នាក់​ស្ថិតក្នុងចំណោមមនុស្សស្លាប់ចំនួន២៥ នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here