ទាហានអ៊ីស្រាអែលបាញ់សម្លាប់ពួកប៉ាឡេស្ទីនអំឡុងបាតុកម្មនៅតំបន់កាហ្សា

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨

ក្រុមមន្ត្រីសុខាភិបាលកាហ្សានិយាយថា ទាហានអ៊ីស្រាអែលបាញ់សម្លាប់បុរសជនជាតិប៉ាឡេស្ទីន និងបណ្តាលឱ្យមនុស្សរាប់សិបនាក់ទៀតរងរបួសនៅថ្ងៃចន្ទ ខណៈពេលដែលេពួកគេចូលរួមតវ៉ានៅជិតព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់កាហ្សា។

យោធាអ៊ីស្រាអែលនិយាយថា មនុស្សរាប់ពាន់នាក់ចូលរួមក្នុងបាតុកម្មនេះដោយដុតសំបកកង់ គប់ថ្ម និងគប់ដបសាំងលើកងទ័ពនៅម្ខាងទៀតនៃរបងព្រំដែន។ អ្នកនាំពាក្យយោធាម្នាក់និយាយថា ទាហានដែលឆ្លើយតបជាមួយនឹងការធ្វើកុបកម្មគឺមានន័យថា ពួកគេធ្វើការឆ្លើយតបចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធ។

ក្រុមមន្ត្រីសុខាភិបាលកាហ្សានិយាយថាមនុស្សចំនួន៩០នាក់ទទួលរងរបួស ហើយមនុស្សចំនួន១០ទៀតរងរបួសពីគ្រាប់។ ចាប់តាំងពីប្រជាជននៅតំបន់កាហ្សាចាប់ផ្តើមធ្វើបាតុកម្មតាមព្រំដែននៅថ្ងៃទី៣០ ខែមីនា កងទ័ពអ៊ីស្រាអែលសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ១៨៤   នាក់។ អ្នកលបបាញ់ម្នាក់ក្នុងតំបន់ហ្គាហ្សាសម្លាប់ទាហានអ៊ីស្រាអែលម្នាក់។

ប្រទេសអ៊ីស្រាអែលចោទប្រកាន់លើក្រុមហាម៉ាស(ចលនាអ៊ីស្លាមប៉ាឡេស្ទីនដែលកាន់កាប់នៅតំបន់កាហ្សា) ជាអ្នកបង្កហេតុដោយប្រើអំពើរហឹង្សា ប៉ុន្តែក្រុមហាម៉ាសធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here