ក្រុមជីហាដនិយមស៊ីរីប្រកាសជំហររបស់ខ្លួនលើកិច្ចព្រមព្រៀងក្នុងខេត្ត Idlib ប៉ុន្មានថ្ងៃខាងមុខ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨

ក្រុមជីហាដនៅភាគពាយព្យប្រទេសស៊ីរីនឹងប្រកាសពីជំហររបស់ខ្លួនស្តីពីកិច្ចព្រមព្រៀងរវាងប្រទេសតួកគី  និងរុស្ស៊ីស្តីអំពីខេត្តអ៊ីដលីប នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានការទទួលយក ឬការបដិសេធរបស់ខ្លួនចំពោះកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាម។

ជំហររបស់ក្រុម Tahrir al-Sham មានសារៈសំខាន់ចំពោះកិច្ចព្រមព្រៀងនៅសប្តាហ៍មុនដែលបញ្ចៀសការវាយលុកពីរដ្ឋអំណាចស៊ីរីនៅខេត្តអ៊ីដលីបដែលស្ថិតនៅជាមួយតំបន់ជាប់គ្នានៅភាគពាយ័ព្យ ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ពួកឧទ្ទាម។

កិច្ចព្រមព្រៀងនេះទាមទារឱ្យពួកបះបោរជ្រុលនិយមរួមទាំងក្រុមក្រុម Tahrir al-Sham ឱ្យដកខ្លួនចេញពីតំបន់គ្មានយោធានៅតាមបណ្តោយខ្សែត្រៀមនៅត្រឹមថ្ងៃទី១៥ ខែតុលា។

លោក Emad al-Din មន្រ្តីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម Tahrir al-Sham និយាយថា គេនឹងចេញផ្សាយសេចក្តីថ្លែងការណ៍ជាផ្លូវការមួយក្នុងពេលឆាប់ៗនេះ ក្រោយពីក្រុមនេះធ្វើការពិគ្រោះយោបល់ផ្ទៃក្នុងស្តីពីកិច្ចព្រមព្រៀង។ លោកបញ្ជាក់ថា នៅឆាប់ៗនេះមានន័យថា ក្នុងរយៈពេលពីរបីថ្ងៃទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here