សូមប្រុងប្រយ័ត្ន! កំហុសឆ្គងនៅលើ Web នេះអាចធ្វើអោយស្មាតហ្វូន iPhone គាំង ឬ Restart

0

វាគឺនៅក្នុងឆ្នាំ ២០១៨ ដែលកូដតែប៉ុន្មានជូរប៉ុណ្ណោះអាចធ្វើឱ្យគាំង ឬ Restart ទៅលើស្មាតហ្វូន iPhone ឬ iPad និងអាចបណ្តាលអោយមានបញ្ហាទៅលើ Mac Computer ផងដែរ។ Sabri Haddouche ដែលជាអ្នកស្រាវជ្រាវទៅលើកម្មវិធី encrypted instant messaging app Wire ធ្វើការបង្ហាញនូវ proof-of-concept (PoC) web page មួយដែលមានផ្ទុកនូវកំហុសឆ្គងដែលប្រើប្រាស់នូវកូដប៉ុន្មានជួរតែប៉ុណ្ណោះនៅលើ CSS & HTML code ។

Web Page នេះអាចបណ្តាលឱ្យ Kernel របស់ស្មាតហ្វូននេះគាំង និងធ្វើឱ្យប្រព័ន្ធ​ទាំងមូល Reboot បាន។ កំហុសឆ្គងនៃ Haddouche’s PoC គឺជាភាពទន់ខ្សោយមួយរបស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់នៅលើ Apps និង web Browsers របស់ខ្លួននោះ។ លោក Haddouche បង្កើតនូវ web page មួយដែលប្រើប្រាស់នូវ Resources ជាច្រើនរបស់ស្មាតហ្វូននេះដែលបណ្តាលអោយមានការបិទ ឬការ Restart ទៅលើស្មាតហ្វូននេះដោយសារតែមានបញ្ហានៃ Kernel នោះ។

សម្រាប់ web browsers ទាំងអស់រួមមាន Microsoft Edge, Internet Explorer និង Safari នៅលើ iOS រួមទាំង Safari និង Mail នៅលើ macOS គឺមានភាពរងគ្រោះនៃការវាយប្រហារ Web តាម CSS នេះផងដែរ។ សម្រាប់អ្នកប្រើប្រាស់ Windows​និង Linux មិនរងគ្រោះដោយសារតែកំហុសឆ្គងនេះនោះទេ។ លោក Haddouche ក៏ធ្វើការបង្ហោះនូវ Source Code របស់ CSS & HTML web page សម្រាប់ការវាយប្រហារនេះនៅលើទំព័រ GitHub ផងដែរ។ គាត់បានរាយការណ៍បញ្ហានេះទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ហើយក្រុមហ៊ុនប្រហែលជាធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ និងធ្វើការដោះស្រាយទៅលើរឿងនេះអោយបានឆាប់បំផុតផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/iphone-crash-exploit.html

LEAVE A REPLY

Please enter your comment!
Please enter your name here