ហេគឃ័រជនជាតិរុស្សីចោទប្រកាន់ថាបង្កើតមេរោគ Kelihos Botnet

0

បុរសជនជាតិរុស្សីម្នាក់ត្រូវចោទប្រកាន់ថាប្រតិបត្តិទៅលើមេរោគដ៏ល្បីល្បាញមួយឈ្មោះថា Kelihos botnet ហើយនៅទីបំផុតគាត់ត្រូវរងការចោទប្រកាន់ពីតុលាការរបស់សហព័ន្ធសហរដ្ឋអាមេរិក។ លោក Peter Yuryevich Levashov វ័យ ៣៨ ឆ្នាំមកពីផ្លូវ​ St. Petersburg នៃប្រទេសរុស្សីត្រូវចោទប្រកាន់នៅថ្ងៃពុធនេះដោយតុលាការនៅក្នុងសហរដ្ឋអាមេរិកនៅក្នុង Connecticut ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ ការក្លែងបន្លំ និងការលួចអត្តសញ្ញាណផងដែរ។

លោក Levashov ត្រូវគេស្គាល់នៅលើអនឡាញជាមួយនឹងការប្រើប្រាស់នូវឈ្មោះថា Peter Severa, Petr Levashov, Petr Severa និង Sergey Astakhov ដែលសារភាពថាធ្វើការប្រតិបត្តិទៅលើមេរោគ Botnets ជាច្រើនរួមមាន Storm, Waledac និង Kelihos botnets ចាប់តាំងពីទសវត្សន៍ 1990s រហូតទាល់តែគាត់ត្រូវគេចាប់ខ្លួននៅក្នុងខែមេសាឆ្នាំ ២០១៧ នេះ។

មេរោគ Kelihos botnet មានអាយុកាលពីឆ្នាំ ២០១០ ឆ្លងទៅកាន់បណ្តាញទូទាំងពិភពលោកទៅលើកុំព្យូទ័ររាប់ពាន់គ្រឿងសម្រាប់ធ្វើការលួចនូវព័ត៌មាននៃការ Login ការបញ្ជូននូវអ៊ីម៉ែលក្លែងបន្លំ និងការចម្លងមេរោគ Ransomware ទៅកាន់កុំព្យូទ័រជាច្រើនថែមទៀត។ មេរោគ Storm និង Waledac botnets ត្រូវចែករំលែកតាមរយៈកូដ Kelihos code ប៉ុន្តែ kelihos គឺជាមេរោគដែលឆ្លងទៅកាន់កុំព្យូទ័រប្រមាណជា 50,000 គ្រឿងនៅជុំវិញពិភពលោក។ មេរោគ botnets ទាំង 3 នេះអាចរកប្រាក់បានរាប់រយលានដុល្លារអាមេរិកសម្រាប់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណិតនេះ។

Levashov ក៏ស្ថិតនៅក្នុងបញ្ជីនៃមេរោគ Top 10 Worst Spammers នៅលើពិភពលោកដែលគ្រប់គ្រងដោយ anti-spam group Spamhaus ហើយគាត់ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី 7 នៅលើបញ្ជីនេះ។ Levashov ក៏ពាក់ព័ន្ធទៅនឹងការហេគទៅលើការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក។

លោក Levashov ត្រូវចាប់ខ្លួនៅក្នុងទីក្រុង Barcelona នៅក្នុងឆ្នាំ ២០១៧ ជកន្លែងដែលគាត់សម្រាកជាមួយនឹងក្រុមគ្រួសាររបស់គាត់បន្ទាប់ពីគាត់មានដីការចាប់ខ្លួនជាលក្ខណៈអន្តរជាតិទៅលើរូបគាត់នៅក្នុងសហរដ្ឋអាមេរិកនោះ។ នៅពេលដែលគាត់ត្រូវចាប់ខ្លួននោះ មេរោគ Kelihos botnet ត្រូវបានបិទដោយអាជ្ញាធរនៃសហព័ន្ធនេះផងដែរ។ ខណៈពេលដែលប្រទេសរុស្សីស្នើសុំបត្យាប័ននៅក្នុងខែកញ្ញាកាលពីឆ្នាំមុននេះ អាជ្ញាធររបស់អេស្ប៉ាញធ្វើបត្យាប័នលោក Levashov ទៅតាមសំណើររបស់សហរដ្ឋអាមេរិកនៅក្នុងខែកុម្ភៈឆ្នាំ ២០១៨ ផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/kelihos-botnet-Peter-Severa.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here