របៀបក្នុងការមើលថាតើគណនី Twitter របស់អ្នកត្រូវបានហេគឬទេ

0

តើអ្នកធ្លាប់ឆ្ងល់ទេថាគណនី Twitter account ត្រូវបានហេគ ហើយអ្នកណាដែលអាចធ្វើការគ្រប់គ្រងទៅលើគណនីនេះ និងពេលណាដែលវាកើតឡើងនោះ? ពេលនេះ Twitter អនុញ្ញាតឱ្យអ្នកដឹងអំពីរឿងនេះហើយ។ បន្ទាប់ពីក្រុមហ៊ុន Google និង Facebook ពេលនេះ ក្រុមហ៊ុន Twitter អនុញ្ញាតឱ្យអ្នកមើលឃើញនូវឧបករណ៍ជាច្រើនដូចជាកុំព្យូទ័រ ស្មាតហ្វូន ថេប្លេត និងជាច្រើនទៀតដែលធ្វើការ login ចូលទៅក្នុងគណនី Twitter account របស់អ្នក។

ថ្មីៗនេះ Twitter ទើបតែបញ្ចេញនូវមុខងារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលមានឈ្មោះថា Apps and Sessions ដែលអនុញ្ញាតឱ្យអ្នកដឹងអំពី Apps និងឧបករណ៍ជាច្រើនដែលធ្វើការចូលទៅកាន់គណនី Twitter account ជាមួយនឹងទីតាំងនៃឧបករណ៍ទាំងនេះ។

ដើម្បីធ្វើការស្វែងរកនូវការ Login នៅក្នុងពេលបច្ចុប្បន្ន និងពេលមុននេះនៅលើឧបករណ៍ជាច្រើននោះ និងទីតាំងនៃគណនី Twitter account បានចូលប្រើប្រាស់កាលពីពីរខែមុននេះជាមួយនឹងជំហានដូចខាងក្រោម។

ការឆែកមើល​ Twitter Login Sessions នៅលើស្មាតហ្វូន

  • បើកកម្មវិធី Twitter app និងចូលទៅកាន់profile របស់អ្នក
  • ចូលទៅក្នុង ‘Settings and privacy’ section
  • នៅក្នុងផ្នែកនេះ ជ្រើសរើស ‘Account’
  • នៅក្នុងជំរើសនេះ ចូលទៅក្នុង ‘Apps and sessions’

ការឆែកមើល Twitter Login Sessions នៅលើ Desktop ឬកុំព្យូទ័រ

  • បើកកម្មវិធី Twitter និងចុចនៅលើ photo icon នៅជ្រុងខាងស្តាំជាកន្លែងដែលអ្នកអាចចូលទៅកាន់ account settings
  • ចូលទៅក្នុងផ្នែក ‘Settings and privacy’ section
  • នៅក្នុងផ្នែកនេះអូសចូលទៅក្នុង ‘Apps and devices’

នៅក្នុងពេលដែលអ្នកចុចនៅលើ ‘Apps and sessions’ នៅលើស្មាតហ្វូន ឬនៅក្នុង ‘Apps and devices’ option នៅលើ Desktop នោះ អ្នកនឹងឃើញមាននូវបញ្ជីនៃឧបករណ៍ជាច្រើនដែលដំណើរការនៅលើគណនី Twitter account របស់អ្នកកាលពីខែមុននេះរួមទាំងទីតាំងដែលស្ថិតនៅផងដែរ និងកម្មវិធី third-party apps ដែលចូលប្រើប្រាស់នៅលើគណនី Twitter account របស់អ្នក៕

ប្រភព៖

https://thehackernews.com/2018/09/twitter-account-hacked.html

LEAVE A REPLY

Please enter your comment!
Please enter your name here