ហេគឃ័រលួចទិន្នន័យ ៥០ លាននៃអ្នកប្រើប្រាស់ Facebook ក្នុងការចូលទៅ Tokens ដោយប្រើប្រាស់នូវកំហុសឆ្គងនៃ Zero-Day

0

តើអ្នកធ្វើការ Logout ចេញពីគណនី Facebook account របស់អ្នកហើយឬនៅ? ពេលនេះ ក្រុមហ៊ុន​ Facebook សារភាពថា ហេគឃ័រ ឬក្រុមហេគឃ័រកេងប្រវ័ញ្ចទៅលើកំហុសឆ្គងនៅលើ zero-day នៅក្នុងវេទិកានៃ social media platform ដែលអនុញ្ញាតឱ្យពួកគេធ្វើការលួចទិន្នន័យដោយសម្ងាត់ក្នុងការចូលប្រើប្រាស់ Tokens អស់គណនីប្រមាណជា 50 លានគណនី។

នៅក្នុងការសង្ខេបមួយដែលចុះផ្សាយនៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Facebook ទម្លាយថា ក្រុមការងារសុវត្ថិភាពរបស់ខ្លួនធ្វើការរកឃើញនូវការវាយប្រហារកាលពី 3 ថ្ងៃមុននេះ(នៅថ្ងៃទី 25 ខែកញ្ញា) ហើយពូកគេនៅតែធ្វើការស៊ើបអង្កេតទៅលើឧបទ្ទវហេតុផ្នែកសុវត្ថិភាពនេះផងដែរ។ កំហុសឆ្គងនេះនៅមិនទាន់មានការទម្លាយនូវលក្ខណៈបច្ចេកទេសរបស់វានៅឡើយទេ ហើយពេលនេះវាក៏ត្រូវ Patch ដោយក្រុមហ៊ុន Facebook នៅក្នុងមុខងារ “View As” feature— ដែលជាជម្រើសមួយក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកថាតើគណនី Facebook ណាខ្លះដែលចូលទៅកាន់ Profile របស់អ្នកនោះ។

តាមការបញ្ជាក់នៅក្នុងបណ្តាញសង្គម Social Media នេះ កំហុសឆ្គងនេះអនុញ្ញាតឱ្យក្រុមហេគឃ័រលួចទិន្នន័យដោយសម្ងាត់ក្នុងការចូលទៅកាន់ tokens ដែលអាចប្រើប្រាស់ដោយផ្ទាល់សម្រាប់ការចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់នូវ Password ដើមរបស់គណនីនេះ ឬការផ្ទៀងផ្ទាត់ two-factor authentication code នោះទេ។ ការចូលដំណើរការជាសម្ងាត់ទៅលើ Tokens នេះគឺជា digital keys សម្រាប់ធ្វើការរក្សាទុកនូវ Login នៅក្នុងកម្មវិធី Facebook ហើយពួកគេមិនចាំបាច់ចូលទៅវាយលេខ Password សារជាថ្មីនោះទេគ្រប់ពេលដែលគេលេងកម្មវិធីនេះនោះ។

ដើម្បីធ្វើការការពារគណនីរបស់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Facebook ក៏ធ្វើការ Reset ទៅលើការចូលទៅប្រើប្រាស់ Tokens សម្រាប់គណនី Facebook ជិត 50 លានគណនី និងគណនីផ្សេងទៀតចំនួន 40 លានគណនីសិ្ថតនៅក្នុងការប្រុងប្រយ័ត្ននោះ។ មុខងារ “View as” feature ក៏ត្រូវបានបិទជាលក្ខណៈបណ្តោះអាសន្នសិន។​

នៅក្នុងការស៊ើបអង្កេតនេះ ក្រុមហ៊ុន Facebook នៅមិនទាន់កំណត់ថាតើមានគណនីប៉ុន្មានដែលរងគ្រោះនោះទេប៉ុន្តែអ្នកវាយប្រហារធ្វើការលួចបាននូវការចូលទៅកាន់ Tokens បានប្រហែលជា 50 លានគណនី។ ក្រុមហ៊ុន Facebook ទើបតែរងគ្រោះកាលពីពេលមុននេះពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Cambridge Analytica ដែលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ចំនួន 87 លានគណនីក្នុងការជួយលោក Donald Trump ក្នុងការឈ្នះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦ ផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/facebook-account-hack.html

LEAVE A REPLY

Please enter your comment!
Please enter your name here