វេបសាយហាងលក់សម្លៀកបំពាក់ SHEIN-Fashion រងគ្រោះដោយការរំលោភបំពានទិន្នន័យដែលប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ 6.5 លាននាក់

0

ហាងលក់សម្លៀកបំពាក់អនឡាញរបស់សហរដ្ឋអាមេរិកឈ្មោះថា SHEIN អះអាងថា ក្រុមហ៊ុននេះរងគ្រោះដោយសារតែការរំលោភបំពានទៅលើទិន្នន័យពីការលួចរបស់ក្រុមហេគឃ័រដែលមិនស្គាល់អត្តសញ្ញាណចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួន personally identifiable information (PII) របស់អ្នកប្រើប្រាស់ចំនួន 6.5 លាននាក់។

ស្ថិតនៅក្នុង North Brunswick និងការបង្កើតនៅក្នុងឆ្នាំ ២០០៨ នេះ ក្រុមហ៊ុន SHEIN ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមហាងលក់សម្លៀកបំពាក់ជាច្រើនដែលនាំចេញច្រើនជាង 80 ប្រទេសនៅជុំវិញពិភពលោកនោះ។ វេបសាយនេះបង្កើតឡើងសម្រាប់ការធ្វើការលក់សម្លៀកបំពាក់តម្លៃសមរម្យសម្រាប់ស្ត្រី។

ក្រុមហ៊ុន​ SHEIN ទម្លាយកាលពីសប្តាហ៍មុននេះថា Servers របស់ខ្លួនមានគោលដៅសម្រាប់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតដែលចាប់ផ្តើមនៅក្នុងខែមិថុនានៅឆ្នាំនេះ និងចុងក្រោយបំផុតនៅថ្ងៃទី ២២ ខែសីហានៅពេលដែលក្រុមហ៊ុននេះដឹងថាមានការលួចហេគនោះ។ ថ្មីៗនេះ ក្រុមហ៊ុននេះធ្វើការស្កេនទៅលើ Servers របស់ខ្លួនក្នុងការលុបចោលនូវការចូលតាមរយៈ Backdoor ទៅលើ Servers ។

SHEIN ធ្វើការធានាទៅកាន់អតិថិជនរបស់ខ្លួនថា វេបសាយពេលនេះគឺមានសុវត្ថិភាពក្នុងការចូលប្រើប្រាស់។ ក្រុមហេគឃ័រធ្វើការលួចទិន្នន័យរបស់អតិថិជនចំនួន 6.42 លាននាក់របស់ក្រុមហ៊ុន SHEIN ។ ហេគឃ័រធ្វើការលួចនូវទិន្នន័យតាមរយៈការចូលទៅកាន់ email addresses និងទិន្នន័យសម្ងាត់របស់ encrypted password សម្រាប់អតិថិជនចំនួន 6.42 លាននាក់ដែលធ្វើការចុះឈ្មោះនៅលើវេបសាយរបស់ខ្លួននោះ។ ក្រុមហ៊ុនក៏ចាប់ផ្តើមជូនដំណឹងទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនក្នុងការផ្លាស់ប្តូរនូវលេខសម្ងាត់នៃគណនី Online Store របស់ពួកគេផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/shein-data-breach.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here