អតីតអ្នកអភិវឌ្ឍរបស់ NSA ត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំក្រោយការយកទិន្នន័យសម្ងាត់មកផ្ទះ

0

អតីតបុគ្គលិករបស់ NSA​ ត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកន្លះដោយសារតែការចម្លងឯកសារសម្ងាត់ និង Hacking Tools ទៅដាក់នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់គាត់នៅផ្ទះនៅចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៥ ហើយក្រោយមកត្រូវហេគឃ័ររបស់រុស្សីលួចយកបាន។ លោក Nghia Hoang Pho វ័យ ៦៨ ឆ្នាំរស់នៅក្នុង Ellicott City, Maryland— ធ្វើការជាអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ក្រុមហេគ Tailored Access Operations (TAO) នៅ NSA ចាប់ពីខែមេសាឆ្នាំ ២០០៦ ធ្វើការចូលទៅក្នុងទិន្នន័យថ្នាក់ជាតិ និងព័ត៌មានសម្ងាត់។

ម៉ាស៊ីនកុំព្យូទ័រ Windows ផ្ទាល់ខ្លួនរបស់លោក Pho មានការរក្សាទុកនូវទិន្នន័យ និង Tools ដែលដំណើរការនូវកម្មវិធី Kaspersky antivirus software ដែលក្រុមហេគឃ័ររបស់រុស្សីអាចធ្វើការលួចទិន្នន័យនេះចាប់ពីឆ្នាំ ២០១៥ នេះ។ Kaspersky Lab ធ្វើការបដិសេធទៅលើការពាក់ព័ន្ធនេះក្នុងការជួយទីភ្នាក់ងាររបស់រុស្សីដើម្បីលួចនូវទិន្នន័យសម្ងាត់ទាំងនេះ ហើយសហរដ្ឋអាមេរិកក៏ធ្វើការហាមឃាត់ទីភ្នាក់ងាររបស់ខ្លួនក្នុងការឈប់ប្រើប្រាស់នូវកម្មវិធី Kaspersky antivirus software ដោយសារតែមានការព្រួយបារម្ភអំពីផ្នែកចារកម្ម។

នៅក្នុងការឆ្លើយតបនេះ Kaspersky Labs ធ្វើការស៊ើបអង្កេតខាងក្នុង និងការទម្លាយថា កុំព្យូទ័ររបស់អ្នកធ្វើការនៅលើ NSA ក៏មានការឆ្លងតាមរយៈ Mokes backdoor ដែលមានឈ្មោះហៅថា Smoke Loader—​ដែលជាមេរោគលួចទិន្នន័យ backdoor Trojan— ដែលធ្វើការតម្លើងរួចជាស្រេចនៅលើកម្មវិធី Microsoft Office software ។ លោក Pho ត្រូវចាប់ខ្លួននៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីមានការបែកធ្លាយនូវ Shadow Brokers នៃ Equation Group hacking tools ជាច្រើននោះ៕

ប្រភព៖

https://thehackernews.com/2018/09/nsa-secret-hacking-tools.html

LEAVE A REPLY

Please enter your comment!
Please enter your name here