ប្រទេសរុស្ស៊ីស្នើអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨

ប្រទេសរុស្ស៊ីស្នើឱ្យមានការបន្ថែមពេលចំពោះដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលើសមាជិកសាខារដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថាន។ IS ជាក្រុម​ភេរវករ​​ដែលគេដាក់ឱ្យស្ថិតនៅក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី។ នេះយោងតាមការលើក

ឡើងរបស់តំណាងរាស្ត្រអចិន្ត្រៃយ៍រុស្ស៊ីទៅកាន់មន្ត្រីអង្គការសហប្រជាជាតិលោក Vladimir Safronkov ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃពុធ។

អ្នកការទូតមានប្រសាសន៍ថា វត្តមានកាន់តែច្រើនឡើងនៃ ISIL (អតីតឈ្មោះរបស់ក្រុម) ក្នុងអាហ្វហ្គានីស្ថាន និងការគំរាមកំហែងបន្ថែមពីពួកជីហាដលើរដ្ឋអាស៊ីកណ្តាល។ លោកជឿ ជាក់ថា ការពង្រីកការដាក់ទណ្ឌកម្មប្រឆាំងភេរវកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ​ចំពោះបុគ្គល​និងអង្គការភេរវករដែលទំនាក់ទំនងដោយផ្ទាល់ទៅសាខាជ្រុលនិយមរដ្ឋអ៊ីស្លាមនៅប្រទេសអាហ្វហ្គានីស្ថាន គឺជាកិច្ចការអាទិភាពមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here