Home ព័ត៌មានអន្តរជាតិ ប្រទេសអ៊ីស្រា...

ប្រទេសអ៊ីស្រាអែលអាចផ្តួលប្រព័ន្ធអាកាសS-300 រុស្ស៊ីផ្តល់ទៅឱ្យប្រទេសស៊ីរី

4
SHARE

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨

មន្ត្រីអ៊ីស្រាអែលម្នាក់និយាយនៅថ្ងៃពុធថា ប្រទែសរុស្ស៊ីនឹងធ្វើទំនើបកម្មសម្រាប់ប្រព័ន្ធ ការពារអាកាសរបស់ប្រទេសស៊ីរីដោយនិយាយថា ប្រព័ន្ធមីស៊ីល S-300 ដែលទើបផ្គត់ផ្គង់ថ្មី អាចត្រូវកម្ចាត់ដោយយន្តបំបាំងកាយរបស់អ៊ីស្រាអែល ហើយក៏អាចនឹងត្រូវបំផ្លាញនៅនឹង កន្លែង។

ក្រុងម៉ូស្គូនិយាយនៅថ្ងៃអង្គារថា ពួកគេប្រគល់ប្រព័ន្ធការពារ S-300 ជាការសម្រេចចិត្តមួយ​ក្រោយពីរុស្ស៊ីចោទប្រកាន់ប្រទេសអ៊ីស្រាអែលមិនទទួលខុសត្រូវចំពោះការទម្លាក់យន្តហោះចារកម្មរុស្ស៊ី នៅពេលកងកម្លាំងស៊ីរីបាញ់លើយន្តហោះអ៊ីស្រាអែលនៅខែមុន។ក្រុងដាម៉ាស់ និងអ្នកគាំទ្រដ៏ធំរបស់ខ្លួនពិព័ណ៌នាអំពីការបន្ថែមអាវុធកម្រិតខ្ពស់ដល់ ឃ្លាំងអាវុធរបស់ស៊ីរី​ជាការរារាំងដ៏សំខាន់មួយ។

ប្រទេសអ៊ីស្រាអែល និងក្រុងវ៉ាស៊ីនតោន និយាយមិនល្អស្តីពី ការប្រគល់ S-300 ។ គេចោទសួរនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើការទិញយកS-300 របស់ស៊ីរី នឹងដកស្លាបយោធារបស់អ៊ីស្រាអែលនោះ ប៉ុន្តែលោក Tzachi Hanegbi រដ្ឋមន្ត្រីការពារជាតិ​ប្រចាំតំបន់ និងសមាជិកដែលមិនមានសិទ្ធិបោះឆ្នោតរបស់គណៈរដ្ឋមន្ត្រី​សន្តិសុខរបស់លោក​ឆ្លើយដោយគ្មានមន្ទិលថា មិនអាចទេ ។

លោកប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែលថា សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងអាកាសដោយ S-300 ពិតជាមិនរារាំងដល់សមត្ថភាពរបស់អាកាសចរណ៍ក្នុងការធ្វើ​សកម្មភាពនោះទេ។ ការលើកឡើងនេះសំដៅដល់ពួកយុទ្ធជនប្រឆាំងដោយប្រើយន្តហោះ F-35របស់ប្រទេសអ៊ីស្រាអែលដែលទទួលបានពីសហរដ្ឋអាមេរិកនៅរយៈពេលជាងមួយឆ្នាំមុន។ លោក Hanegbi មានប្រសាសន៍ថា​ អ្នកដឹងទេថា ​យើងមានយន្តហោះប្រយុទ្ធ​ដែលជា យន្តហោះល្អបំផុតក្នុងពិភពលោក។ ប្រព័ន្ធទាំងនោះមិនអាចរកវាឃើញបានទេ។