បន្ទះឈីបចារកម្មរបស់ចិនត្រូវរកឃើញលាក់ខ្លួននៅក្នុង Servers ដែលប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិក

0

របាយការណ៍មួយនៅថ្ងៃនេះទម្លាយនូវព័ត៌មានលម្អិតអំពីការវាយប្រហារទៅលើកម្មវិធី Hardware ដែលត្រូវរកឃើញលាក់នៅក្នុង Servers ដែលប្រើប្រាស់ដោយក្រុមហ៊ុនអាមេរិកច្រើនជាង 30 នៅក្នុងនោះមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Amazon ផងដែរ។ សម្រាប់បន្ទះឈីបដែលមានមេរោគនេះមិនស្ថិតនៅក្នុងផ្នែកនៃ server motherboards ដែលធ្វើការរចនាឡើងដោយក្រុមហ៊ុន Super Micro របស់សហរដ្ឋអាមេរិកដែលធ្វើការផលិតនៅក្នុងប្រទេសចិននោះ។

នៅក្នុងរបាយការណ៍ដែលធ្វើការផ្អែកទៅលើការស៊ើបអង្កេតរយៈពេល 3 ឆ្នាំនោះនៅក្នុងសហរដ្ឋអាមេរិកនោះអះអាងថា ក្រុមហ៊ុនជាច្រើនពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលរបស់ចិននៅក្នុងការផ្គត់ផ្គង់ទៅលើ Chips ទៅកាន់ motherboards ដែលប្រើប្រាស់នៅក្នុង Servers របស់យោធា ទីភ្នាក់ងារស៊ើបអង្កេត និងក្រុមហ៊ុនជាច្រើនទៀតរបស់សហរដ្ឋអាមេរិកដូចជា Apple និង Amazon ។

បន្ទះឈីប chips នេះត្រូវបន្ថែមចូលដើម្បីធ្វើការជួយរដ្ឋាភិបាលរបស់ចិនក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក និងអ្នកប្រើប្រាស់របស់ពួកគេជាពិសេសនៅក្នុងការហេគទៅលើ Hardware នោះ។ នៅក្នុងការចុះផ្សាយនេះអះអាងថា ក្រុមហ៊ុន Apple និង​Amazon រកឃើញនូវបន្ទះឈីប Chips ទាំងនេះនៅលើ server motherboards នៅក្នុងឆ្នាំ ២០១៥ និងធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុន Apple និង Amazon ផងដែរ៕

ប្រភព៖

https://thehackernews.com/2018/10/china-spying-server-chips.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here