ក្រុមហ៊ុន Microsoft បញ្ចេញនូវ Patch សម្រាប់ខែតុលានេះទៅលើកំហុសឆ្គងចំនួន 12

0

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft​ ទើបតែធ្វើការបញ្ចេញនូវ Patch Tuesday សម្រាប់ខែតុលាឆ្នាំ ២០១៨ នេះជាមួយនឹងការជួសជុលទៅលើកំហុសឆ្គងចំនួន 49 នៅក្នុងផលិតផលជាច្រើនរបស់ខ្លួននោះ។ សម្រាប់ការ​Update សុវត្ថិភាពនៅក្នុងខែនេះគឺសម្រាប់កំហុសឆ្គងជាច្រើននៅក្នុងកម្មវិធី Microsoft Windows, Edge Browser, Internet Explorer, MS Office, MS Office Services and Web Apps, ChakraCore, SQL Server Management Studio និង Exchange Server ។

ក្រៅពីការ Patch ទៅលើកំហុសឆ្គងចំនួន 49 នៅក្នុងខែនេះ វាមានកំហុសឆ្គងដែលមានគ្រោះថ្នាក់ចំនួន 12 និង 35 ទៀតដែលសំខាន់ មួយទៀតមធ្យម និងមួយទៀតនៅទាប។ កំហុសឆ្គង 3 គឺត្រូវធ្វើការ Patch ផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Microsoft វាមានការ Patch ទៅលើ (CVE-2018-8453) នៅក្នុង Microsoft Windows operating system ចាប់ពី Windows 10, 8.1, 7 និង Server 2019, 2016, 2012 និង 2008 នេះ។

កំហុសឆ្គង (CVE-2018-8494) គឺស្ថិតនៅក្នុង Microsoft XML Core Services (MSXML)  ខណៈពេលដែលកំហុសឆ្គង CVE-2018-8423 គឺស្ថិតនៅក្នុង Microsoft Jet Database Engine ។ វាក៏មានកំហុសឆ្គងពីរទៀតនៅក្នុង Windows Kernel (CVE-2018-8497) និង Azure IoT Hub Device Client SDK (CVE-2018-8531) សម្រាប់ធ្វើការប្រតិបត្តិកូដពីចម្ងាយ។ សម្រាប់ធ្វើការ Patch នេះ សូមចូលទៅកាន់ Settings → Update & security → Windows Update → Check for updates បាន៕

ប្រភព៖

https://thehackernews.com/2018/10/microsoft-windows-update.html

LEAVE A REPLY

Please enter your comment!
Please enter your name here