Home ព័ត៌មានអន្តរជាតិ អង្គការសហប្រជ...

អង្គការសហប្រជាជាតិខាងឃ្លាំមើលសិទិ្ធកុមារអំពាវនាវប្រទេសអារ៉ាប៊ីសោឌីតបញ្ឈប់ការវាយប្រហារតាមអាកាសនៅយេម៉ែន

4
SHARE

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១​ ខែតុលា ឆ្នាំ២០១៨

ក្រុមឃ្លាំមើលសិទិ្ធកុមារអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសអារ៉ាប៊ីសោឌីត​ផ្អាកការវាយប្រហារតាមអាកាសលើជនស៊ីវិលក្នុងប្រទេសយេម៉ែន និងដើម្បីកាត់ទោសមន្ត្រី​ទទួលខុសត្រូវចំពោះការស្លាប់កុមារដោយសារតែការវាយប្រហារខុសច្បាប់។

ការរិះគន់ដោយគណៈកម្មាធិការសិទ្ធិកុមារអង្គការសហប្រជាជាតិធ្វើការរិះគន់ស្របគ្នាជាមួយនឹងការព្រួយ​បារម្ភរបស់​អន្តរជាតិចំពោះការបាត់ខ្លួនរបស់អ្នកកាសែតអារ៉ាប៊ីសោឌីត ឈ្មោះ Jamal Khashoggi ដែលជាអ្នករិះគន់តួនាទីយោធា Riyadh ក្នុងប្រទេសយេម៉ែន​នៅស្ថានកុងស៊ុល​អារ៉ាប់ក្នុងក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី២ ខែតុលា។

អារ៉ាប់ប៊ីសាអូឌីតប្រាប់គណៈកម្មាធិការសិទ្ធិ កុមារនៅសប្ដាហ៍មុនថា ពួកគេកំពុងធ្វើការយ៉ាងសកម្មដើម្បីកែតម្រូវគោលដៅដោយ​ប្រើសម្ព័ន្ធភាពយោធារបស់ខ្លួន។

ក្រុមអ្នកជំនាញការឯករាជ្យចំនួន១៨នាក់​ កត់សម្គាល់ពី​សេចក្តីថ្លែងការណ៍របស់ប្រទេសអារ៉ាប៊ីសោឌីត ប៉ុន្តែពួកគេនិយាយថាកុមារយេម៉ែនត្រូវគេបន្តសម្លាប់បណ្តាលឱ្យមានមនុស្សពិការ និងកំព្រា។ យ៉ាងហោចណាស់មានកុមារចំនួន១២៤៨នាក់ត្រូវគេសម្លាប់ និងចំនួនប្រហាក់ប្រហែលគ្នា​រងរបួសក្នុងការវាយប្រហារ​តាមអាកាស​ចាប់តាំងពីខែមីនា ឆ្នាំ២០១៥​ ដោយក្នុងនោះរាប់បញ្ចូលទាំងមនុស្សរាប់ពាន់នាក់ស្លាប់ដោយការវាយប្រហារតាមអាកាសលើរថយន្តក្រុងនៅខេត្តសាដាក្នុងខែសីហា។