យន្តហោះ F-16 រងការឆាបឆេះនៅឯមូលដ្ឋានយោធាទ័ពប៊ែលហ្សិក

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១​ ខែតុលា ឆ្នាំ២០១៨

យោងតាមប្រភពកងទ័ពអាកាសរបស់ប្រទេសប៊ែលហ្សិកបញ្ជាក់ឱ្យដឹងថា យន្តហោះ F-16 រងការ​ឆាបឆេះទាំងស្រុង ក្រោយពីមានការផ្ទុះនៅមូលដ្ឋានយោធាបែលហ្ស៊ិក។ មនុស្ស២នាក់រងរបួស ហើយយន្តហោះទីពីរត្រូវរងការខូចខាត។ ​ការឆេះនេះត្រូវប្រកាសក្នុងអំឡុងពេលជួសជុលយន្តហោះធុន F-16 យោងតាមកងទ័ពអាកាសសរសេរនៅលើបណ្តាញ Twitter ។

យន្តហោះទីពីររងការខូចខាតគ្រឿងម៉ាស៊ីន។ មេបញ្ជាការ​ស្តីទី​​​​​នៅ​​កោះ Florennes លោក Didier Di Giovanni ប្រាប់ RTBF ថា គេមិនទាន់ដឹងពីមូលហេតុ​នៃឧបទ្ទវហេតុនេះនៅឡើយទេ។ លោកមានប្រសាសន៍ថាការស៊ើបអង្កេតនឹងធ្វើឡើង​ដើម្បីកំណត់ពីមូលហេតុ។

អ្នកបច្ចេកទេសពីរនាក់ដែលកំពុងធ្វើការជួសជុលលើយន្ដហោះនៅពេលមានការផ្ទុះកើតឡើងទទួលរងរបួស។ SudInfo រាយការណ៍ថា​ ជួបបញ្ហាលើការស្តាប់ក្រោយពីមានការផ្ទុះនេះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង១០ នាទីល្ងាចម៉ោងក្នុងស្រុក​នៅថ្ងៃព្រហស្បតិ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here