ការពង្រាយប្រព័ន្ធការពារS-3០០​ក្នុងប្រទេសស៊ីរី​ធ្វើឱ្យមានស្ថេរភាពក្នុងតំបន់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨

ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរុស្ស៊ីនៅស៊ីរីនឹងមានឥទ្ធិពលល្អលើស្ថានភាពនៅមជ្ឈឹមបូព៌ា យោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសលោក Walid Muallem ប្រាប់សន្និសីទសារព័ត៌មានមួយក្នុងទីក្រុងដាម៉ាស់នៅថ្ងៃចន្ទ។

លោក Muallem ដែលជាឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មិនត្រឹមតែប្រទេសស៊ីរីនឹង មានអារម្មណ៍ថា ពួកគេមានសុវត្ថិភាពជាងមុនដោយសារការផ្គត់ផ្គង់ប្រព័ន្ធ មីស៊ីលការពារ​អាកាស S-300 ប៉ុណ្ណោះទេ លោកឧបនាយករដ្ឋមន្ត្រីក៏មានអារម្មណ៍ដូច្នេះដែរ។ការដាក់​ ពង្រាយអាវុធការពារនេះនឹងជួយធ្វើឱ្យស្ថានភាពកាន់តែមានស្ថិរភាព និងមានសុវត្ថិភាព នៅទូទាំងមជ្ឈឹមបូព៌ា។

ក្រោយពីមានឧបទ្ទវហេតុធ្លាក់យន្ដហោះរុស្ស៊ី Ilyushin Il-២០ ក្នុងប្រទេសស៊ីរី រដ្ឋមន្ត្រីការពារ ជាតិរុស្ស៊ី Sergei Shoigu មានប្រសាសន៍នៅថ្ងៃទី២៤ ខែកញ្ញាថា ប្រទេសរុស្ស៊ីនឹងផ្គត់ផ្គង់ ប្រព័ន្ធការពារមីស៊ីល S-3០០ ទៅឱ្យកងទ័ពស៊ីរី។ រុស្ស៊ីថែមទាំងផ្គត់ផ្គង់គ្រឿងបន្លាស់ចំនួន ៤៩  គ្រឿងរួចទៅហើយក្នុងក្របខ័ណ្ឌ S-3០០។ អ្នកឯកទេសរុស្ស៊ីនឹង​បណ្តុះបណ្តាល​កង​ទ័ពស៊ីរីក្នុងការប្រើប្រាស់ប្រព័ន្ធមីស៊ីល។

យន្ដហោះ Il-២០ ធ្លាក់ចុះនៅលើសមុទ្រមេឌីទែរ៉ានេនៅចុងថ្ងៃទី១៧ ​ខែកញ្ញា នៅពេលហោះហើរត្រលប់ទៅមូលដ្ឋានអាកាសរុស្ស៊ីក្នុងតំបន់ Hmeymim របស់ប្រទេសស៊ីរី។ យោងតាមប្រភពព័ត៌មានពីក្រសួងការពារ​ជាតិរុស្ស៊ី​​បញ្ជាក់ឱ្យដឹងថា យន្តហោះនេះត្រូវគេ បាញ់ទម្លាក់ដោយប្រើកាំជ្រួចមីស៊ីលមួយគ្រឿងចេញពីបរិវេណការពារអាកាស S-3០០ ស៊ីរីនៅពេលវាបាញ់គ្រាប់សំដៅទៅយន្តហោះ F-16 របស់អ៊ីស្រាអែលចំនួន៤គ្រឿងដែលយន្តហោះ F-16 កំពុងវាយប្រហារគោលដៅក្នុងខេត្ត Latakia។

LEAVE A REPLY

Please enter your comment!
Please enter your name here