យន្តហោះអ៊ីស្រាអែលវាយប្រហារនៅតំបន់កាហ្សាឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតលើទីក្រុង Be’er Sheva

0

ប្រភពព័ត៌មានTASS ផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨

ប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងការពារអ៊ីស្រាអែល(IDF)ផ្សាយថា​ យន្តហោះចម្បាំង​អ៊ីស្រាអែលវាយប្រហារគោលដៅក្នុងតំបន់កាហ្សាស្ទ្រីបដើម្បីឆ្លើយតបការគ្រាប់រ៉ុកកែតនៅភាគខាងត្បូងទីក្រុង Beer Sheva ។

IDF និយាយថា ​ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ដែលបាញ់ចេញពីតំបន់កាហ្សានៅភាគីអ៊ីស្រាអែល យន្តហោះចម្បាំង IDF ចាប់ផ្តើមវាយប្រហារគោលដៅលើភេរវករក្នុងតំបន់កាហ្សា។

យោងតាមប្រភពរបាយការណ៍មុនៗគ្រាប់រ៉ុក្កែតមួយត្រូវបាញ់ចេញពីតំបន់បណ្តោះអាសន្ន នៅថ្ងៃពុធ ហើយវាបង្កឱ្យមានការព្រមានវាយប្រហារតាមអាកាសនៅទីក្រុង Be’er Sheva ដែលជាទីក្រុងមួយមានប្រជាជនប្រហែល២០០​.០០០ នាក់ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីតំបន់កាហ្សាស្ទ្រីប។

យោងទៅតាមប្រភពកាសែត Times of Israel រ៉ុក្កែតនេះផ្ទុះក្នុងទីធ្លានៃផ្ទះមួយនៅ Be’er Sheva ។ ការផ្ទុះនេះពុំបណ្តាលឱ្យនរណាម្នាក់ស្លាប់ ឬរងរបួសទេ​ មានតែការខូចខាត​មួយចំនួនប៉ុណ្នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here