មនុស្សចំនួន០៦នាក់ស្លាប់ដោយយន្តហោះទម្លាក់គ្រាប់បែកF-15ក្នុងប្រតិបត្តិការប្រឆាំងក្រុមISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨

ទីភ្នាក់ងារព័ត៌មាន RIA រាយការណ៍ថា​យន្តហោះក្រុមចម្រុះដឹកនាំដោយអាមេរិកចំនួន២ទម្លាក់គ្រាប់បែករំខានដល់ក្រុមឃើដក្នុងការប្រយុទ្ធជាមួយពួកភេរវករអ៊ីស្លាម។ ប្រភពការទូត​ចាត់ទុកទង្វើ​របស់សហរដ្ឋអាមេរិកជាទង្វើខ្វះការសម្របសម្រួល និងខ្វះវិជ្ជាជីវៈ។

ទីភ្នាក់ងារព័ត៌មាន RIA រាយការណ៍​ដោយដកស្រង់ពីប្រភពយោធា​ និងការទូតមួយថា​យន្តហោះ​ចម្បាំងធុន F-15 ចម្រុះ​ដឹកនាំដោយអាមេរិក​មានកំហុសឆ្គងក្នុងការវាយលុករបស់ ពួកគេលើកងកម្លាំងសេសល់របស់ក្រុមអ៊ីស្លាម ISIS/ISIL នៅប្រទេសស៊ីរី។ ប្រភពបន្តថា នៅភាគីឃើដមានមនុស្សចំនួន០៦ នាក់ស្លាប់ និងមនុស្សចំនួន១៥ នាក់ផ្សេងទៀតរងរបួស។

ឧបទ្ទវហេតុកើតឡើងនៅជិតទីប្រជុំជនHajin ក្នុងខេត្ត Deir ez-Zor ភាគខាងកើតស៊ីរី​។ ការទម្លាក់គ្រាប់បែកមិនត្រឹមតែធ្វើឱ្យរំខានដល់ប្រតិបត្តិការប្រឆាំងនឹងឧទ្ទាមនោះទេ តែត្រូវគេរាយការណ៍ថា នាំឱ្យជួរកងទ័ពប្រជាធិបតេយ្យស៊ីរី (SDF) រងការបរាជ័យ​ជា​ច្រើនក្នុង ។ ស្ថានភាពកាន់តែអាក្រក់ថែមទៀតនោះ ក្រុមភេរវកររៀបចំការវាយប្រហារ ដើម្បីដណ្តើមយកទឹកដីមួយចំនួនក្នុងតំបន់នោះមកគ្រប់គ្រង។

ប្រភពព័ត៌មាននិយាយថា ការពិតទាំងនេះបង្ហាញថា គោលនយោបាយរបស់សហរដ្ឋអាមេរិក​ក្នុងប្រទេសស៊ីរីទទួលបរាជ័យដូចនៅប្រទេសអ៊ីរ៉ាក់ ដោយអាមេរិកមិនអាចដោះស្រាយបញ្ហា ណាមួយទេ ក្រៅតែអំពីការបង្កើតតំបន់ថ្មីមួយសម្រាប់តំបន់ទាំងមូល ។ ប្រភពនោះបន្ថែមថា ក្រុងវ៉ាស៊ីនតោននិយាយថា គ្រាន់តែធ្វើត្រាប់តាមការប្រយុទ្ធប្រឆាំងនឹងភេរវករក្នុងប្រទេស​ស៊ីរីដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃវត្តមានបន្តរបស់ខ្លួនក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។

LEAVE A REPLY

Please enter your comment!
Please enter your name here