ប្រភព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨
លោកប្រធានាធិបតីអ៊ុយក្រែន Pyotr Poroshenko មានគោលបំណងទទួលបានការគាំទ្រពីអង្គការណាតូក្នុងការដាក់ពង្រាយកងកម្លាំងអង្គការសហប្រជាជាតិទៅកាន់តំបន់ Donbass ដែលទីក្រុង Kiev កំពុងប្តេជ្ញាចិត្តឱ្យមានដំណោះស្រាយជម្លោះកងទ័ព ដែលលោក Denis Pushilin ប្រកាសដោយផ្ទាល់ពីកងកម្លាំង (DPR)ចរចាកិច្ចសន្តិភាពជាមួយទីក្រុង Minsk។
យោងតាមប្រភពភ្នាក់ងារព័ត៌មាន Donetsk ដកស្រង់សម្តីលោក Pushilin មានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា លោកមិនមានការភ្ញាក់ផ្អើលចំពោះទីក្រុង Kiev មានគម្រោងយកឱកាសណាមួយសម្រាប់ដោះស្រាយបញ្ហានៅតំបន់ Donbass បើទោះបីជាមានជំនួយពីកងទ័ពអង្គការសហប្រជាជាតិ ឬអង្គការណាតូ។ លោកបន្តថា វាជាការពិតមួយដែលទីក្រុង Kiev មិនបានបោះបង់ចោលក្តីសង្ឃឹមសម្រាប់ការបញ្ចប់ជម្លោះដោយប្រើកងកម្លាំង ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅខាងក្រៅសន្និសីទកំពូលអង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល សម្ព័ន្ធយោធា និងអ៊ុយក្រែនពិភាក្សាពីលទ្ធភាពសម្រាប់ការដាក់ពង្រាយកងទ័ពអង្គការសហប្រជាជាតិទៅកាន់តំបន់ Donbass ។ សេចក្តីប្រកាសចុងបញ្ចប់របស់កិច្ច ប្រជុំកំពូលនេះលើកឡើងថា បេសកកម្មដ៏មានសក្តានុពលជួយសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk។
នៅខែកញ្ញាកន្លងទៅនេះលោកប្រធានាធិបតីរុស្ស៊ីពូទីនលើកយកគំនិតនៃការដាក់ពង្រាយបេសកកម្មរបស់អង្គការសហប្រជាជាតិស្របពេលមានទំនាក់ទំនងនៅតំបន់ Donbass ដើម្បីផ្តល់សន្តិសុខដល់ក្រុមបេសកកម្មឃ្លាំមើល (OSCE)។ ក្រោយមកលោកលើកឡើងថា ការដាក់ពង្រាយសមាជិកបេសកកម្មនេះទៅកាន់តំបន់ Donbass ផ្សេងទៀត ដែលបេសកកម្មត្រួតពិនិត្យពិសេស (OSCE) ធ្លាប់ទៅបំពេញទស្សនកិច្ចពីមុនមក។
ទីក្រុង Kiev មិនយល់ស្របនឹងទម្រង់បេសកកម្មដែលលោកពូទីនស្នើសុំនោះទេ ដោយទទូចកងទ័ពអង្គការសហប្រជាជាតិគួរដាក់ពង្រាយនៅទូទាំងតំបន់ Donbass រួមទាំងផ្នែកនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ លើសពីនេះទៀតទីក្រុង Kiev បន្តគោលដៅក្នុងការដកហូតកម្លាំង (DPR) ដែលប្រកាសដោយខ្លួនឯងប៉ុន្តែមិនមែនដើម្បីការពារបេសកកម្ម (OSCE)ឡើយ។